ព័ត៌មានជាតិ

ជនបរទេសបើករថយន្តម៉ាក ForTuner លឿនរេចង្កូតជ្រុលបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យកាល់ជាប់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេស៣នាក់ ធ្វើដំណើរតាមរថយន្តម៉ាក For Tuner មួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកឡើងលើរបាំងថ្ម ពុះចែកទ្រូងផ្លូវកាល់ជាប់ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុបផ្សារទួលគោក តាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញជនបរទេសម្នាក់ ស្រវឹងជោកជាំបើករថយន្តម៉ាក For Tuner មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-9815 មានបុរសជាជនបរទេសពីរនាក់ទៀត រួមដំណើរជាមួយដោយបើកបរធ្វើដំណើរ តាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ ពេលមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យ ឡើងទៅកល់ជាប់ទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់