ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចម៉ូទ័រស្វាន…

បាត់ដំបង:កាលពីថ្ងៃព្រហស្បត្តិ៍៦កើតខែបឋមាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២២ខែមិថុនាឆ្នាំ​២០២៣វេលាម៉ោងប្រហែល១៩និង៣០នាទីមានករ​ណី​អំពើលួច(យកម៉ូទ័រស្វាន)មួយបានកើតឡើងចំនួន០១ករណី នៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលករណីនេះមានជនរងគ្រោះឈ្មោះ ហ៊ិន ណុច ភេទប្រុស អាយុ៤២ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ​សក​ម្មភាពលួចយកម៉ូទ័រស្វានចំនួន ០២គ្រឿងខណ:ពេលដែលជនរងគ្រោះទុកម៉ូទ័រនៅក្នុងផ្ទះកូនជាងសំណង់ស្ថិតនៅចំណុចខាងលើក៏ត្រូវជនមិនស្គាល់អត្តស​ញ្ញាណលួចយកទៅបាត់ ។ពេលកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចន​គរបាលហើយ ដោយអនុវត្តតាមយោបល់របស់លោកឧត្តម សេនីយ៍ទោ សាត គឺមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូនបានដឹក​នាំកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះឡុក យ៉យ ភេទ​ស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយដកហូតយកវត្ថុតាងមានម៉ូទ័រស្វានចំនួន០២គ្រឿង ជារបស់ជនរងគ្រោះដែលបាត់នោះដោយរកឃើញនៅថ្ងៃទី២២ ខែ​ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ៥៥នាទី នៅ​ចំ​ណុចភូមិត្រពាំងព្រលិតឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។ពេលនេះសមត្ថកិច្ចបានធ្វើការរៀបចំបញ្ជូន​ ជនស័ង្សយមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារ:វត្ថុ តាងជារបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់