ព័ត៌មានជាតិ

អគ្គិភ័យឆេះបន្ទប់ជួលមួយកន្លែង ជាប់នឹងរបងជ្រោះបាត់ស្នេហ៍ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង០៦និង៣៥នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែង បណ្តាលឲ្យ ឆាបឆេះត្រង់ចំណុចបន្ទប់ជួល ក្បែរនឹងរបងជ្រោះបាត់ស្នេហ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកទឹកជះពន្លត់ ទីតាំងស្ថិតនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ មានបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះ នាំគ្នាជួយទឹកទៅជះពន្លត់ ធ្វើឲ្យភ្លើងកំពុងតែឆេះនោះ មានការថមថយទៅវិញ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនៅពេលកក្រោយ ៕

មតិយោបល់