ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប២គ្រឿង បើកបរប៉ះទង្គិចគ្នាបណ្តាលឲ្យគាបជាប់ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង២៤នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ រវាងរថយន្តស៊េរីទំនើប០២គ្រឿង បើកបរប៉ះទង្គិចគ្នាបណ្តាលឲ្យគាបជាប់ រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ទីតាំងទល់មុខម្តុំផ្សារកាណាឌីយ៉ា ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ហើយបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ។ ក្នុងករណីនេះ បើម្ចាស់ទាំងពីរចរចាមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើវាស់វែងយករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ បន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌​មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់