កំពង់ស្ពឺៈ នាវេលាម៉ោង ៦និង៦នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង មានរថយន្ដ ០១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ(ឆេះអស់) សណ្ដោងសឺម៉ឺរ៉ឺម៉ក់ ពាក់ស្លាខលេខ ភ្នំពេញ 4A-1115 ដឹកទូរកុងតឺន័រ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( រត់គេចក្រោយពេលកើតហេតុ ) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូពីក្រោយ ម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-6884 អ្នកបើកបរឈ្មោះ ស្រី វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ ឌុបប្រពន្ធឈ្មោះ អើន សុភាព អាយុ ២៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងត្បាល ឃុំសូរសែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរស្របទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់រងរបួសមនុស្ស ធ្ងន់-ស្រាល៖
-របួសធ្ងន់ប្រពន្ធ ( ស្រី វណ្ណា )
-របួសស្រាល ( ប្ដី )
-ខូចខាតម៉ូតូ ០១គ្រឿងធ្ងន់
-ខូចខាតឆេះរថយន្ដ ក្បាលទាំងស្រុង
មូលហេតុ៖ កំពុងស្រាវជ្រាវ។
សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ជួយសង្គ្រោះជនរងគ្រោះ និងអន្ដរាគមន៍ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ(ស្រុកសំរោងទង ១គ្រឿង និងការិយាល័យអគ្គិភ័យ ២គ្រឿង) ទឹកអស់ ៤រថយន្ដ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានជួយសម្រួលចរាចរណ៍ និងយកមធ្យោបាយបង្កមករក្សាទុក នៅអធិការដ្ឋានស្រុកសំរោងទង ដើម្បីស្រាវជ្រាវនិងរង់ចាំការដោះស្រាយតាមនីតិវិធី៕



មតិយោបល់