មណ្ឌលគិរី៖ រយៈពេល៣៥ឆ្នាំក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាន់អំណាចប្រជាជនខ្មែរស្លូតត្រង់ត្រូវបានសំលាប់យ៉ាង រង្គាលរាប់លាននាក់តែសព្វថ្ងៃនេះ នៅខេត្តមណ្ឌលគិរី បាននិងកំពុងបន្តសំលាប់រង្គាលដែរប៉ុន្តែរមិនមែនមនុស្សទេ តែវាគឺជាសត្វព្រៃសត្វតូចធំនិងសត្វកំម្ររទៅវិញ។
ពេលកន្លងមកក៍ដូចជាបច្ចុប្បន្ននេះដែរសត្វព្រៃតូច ធំ ដែលកំពុងរស់នៅក្នុងតំបន់ហាមឃាត់ខ្លួន ៤តំបន់ដូចជា តំបន់អភិរក្សជីវៈចំរុះសីមា តំបន់ដែនជំរកសត្វព្រៃភ្នំព្រេច តំបន់ការពារមណ្ឌលគិរីនិងដែនជំរកសត្វព្រៃណាំលៀរ ។បួនតំបន់សំខាន់ៗខាងលើនេះ លាតសន្ធឹងដោយ គំរបព្រៃឈើរាប់ម៉ឺនសែនហិចតា ជាទីស្នាក់អាស្រ័យដ៍សុខសាន្តរបស់សត្វព្រៃតូចធំរស់នៅ ។ប៉ុន្តែផ្ទុយទៅវិញសត្វព្រៃតូចធំ និងប្រភេទសត្វ កម្ររទាំងនេះត្រូវគេមើលឃើញថា សត្វខ្ទីង ញីឈ្មោល សត្វដំរីញីឈ្មោល សត្វខ្លា សត្វស្វា ស្វាស និងសត្វមួយចំនួនធំទៀតត្រូវបានជនល្មើសប្រើប្រាស់កាំភ្លើងបាញ់ប្រហារប្រល័យជីវិតងាប់ជាច្រើនក្បាលជាបន្តបន្ទាប់គ្មានស្តាយស្រណោះធ្វើអោយសត្វតូចធំ រួមទាំង ប្រភេទសត្វកម្ររផងនោះស្ទើរតែផុតពូជទៅហើយ ។
ដូចជាកាលពីឆ្នាំ២០១៣ សត្វខ្ទីងដ៍ធំមួយត្រូវបានជនល្មើសបាញ់សំលាប់ សត្វដំរីព្រៃ ជាច្រើនក្បាលត្រូវបានជនល្មើសបាញ់សំលាប់នៅស្រុក កែវសីមា សត្វខ្លា សត្វស្វានិងសត្វស្វាសត្រូវបានគេបាញ់សំលាប់ជាបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះនៅពេលថ្មីៗដើមខែតុលាឆ្នាំ២០១៤នេះសត្វដំរីឈ្មោលមួយក្បាលនៅក្នុងដែនជំរកសត្វព្រៃភ្នំព្រេច ត្រូវបានជនល្មើសប្រើប្រាស់អាយុធបាញ់សំលាប់។ពួកអំបូរសត្វព្រៃចំរុះគ្រប់ប្រភេទទាំងនោះគឺវាកំពុងសុំការជ្រកកោនក្នុងតំបន់ហាមឃាត់ទាំងបួនខាងលើនោះហើយ តែផ្ទុយទៅវិញ ពួកមន្ត្រីគ្រប់គ្រងដែនហាមឃាត់ទាំងនោះត្រូវគេមើលឃើញថា ដូចជាអសត្ថភាពក្នុងការអភិរក្សនិងថែរក្សា ។ទង្វើរខាងលើនេះគួរតែអាជ្ញាធរខេត្តមណ្ឌលគិរីជួយស្រាវជ្រាវពិនិត្យមើលតំបន់ហាមឃាត់ចំនួន០៤កន្លែងនេះផង កុំអោយមន្ត្រីៗគ្រប់គ្រងទាំងនោះមានការធូររលុងពេក បើពុំដូចច្នោះទេសត្វព្រៃតូច ធំនិងសត្វកម្រអាចនិងឈានទៅដល់ផុតពូជមិនខានឡើយ ។
ទាក់ទងការបាញ់សំលាប់សត្វព្រៃតូចធំជាបន្តបន្ទាប់នេះដែរ អ្នកឆ្លើយឆ្លងព័ត៍មានប្រចាំខេត្តមណ្ឌលគិរី បានព្យាយាមសុំការបំភ្លឺពីលោក អេង ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីតាមទូរសព្ទ័ដែរនៅថ្ងៃ០៩ខែតុលាឆ្នាំ២០១៤នេះតែទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។ លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តនៅរសៀលថ្ងៃទី ០៩ខែតុលាឆ្នាំ២០១៤ នេះលោកបានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៍មានប្រចាំខេត្តថា លោកពិតជាបានទទួលស្គាល់ថាពិតជាមានករណីនេះបានកើតឡើងពិតប្រាកដមែន ខេត្តបាននិងកំពុងចាត់ចែង អោយមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវធ្វើការស៊ើបអង្កេតស្វែងរកក្រុមជនល្មើសដែលបានប្រព្រឹត្តដើម្បីយកមកផ្តន្ទាទាទោសម្យ៉ាងវិញទៀតលោក អភិបាលរងខេត្តអោយដឹងថា ខេត្តនិងអញ្ជើញមន្ត្រីគ្រប់គ្រងទាំងបួន តំបន់នោះមកប្រជុំដើម្បីធ្វើការរឹតបណ្តឹងអំពីវិធានការគ្រប់គ្រងនិងអភិរក្ស ៕
មតិយោបល់