ព័ត៌មានជាតិ

Rihanna សង្ស័យ​ទាក់ទង​ជាមួយនឹង​កីឡាករ F1

​នៅ​ពេល​ថ្មីៗ​នេះដែរ មាន​មនុស្ស​ជាច្រើន​បាន​ចាប់អារម្មណ៍​ទៅ អ្នក​បើ​បរ​រថយន្ត Formula One កីឡាករ Hamilton ដោយ​ឭ​ថា ណាត់​ជួប​តារាចម្រៀង Rihanna នៅក្នុង​ក្លិប​រាត្រី​មួយ ស្ថិតនៅ Monte Carlo ។ ឌី​ជេ​មួយរូប​បាន​និយាយ​ប្រាប់​ដល់ Radar Oneline ថា អ្នក​ទាំង​ពីរ (Rihanna និង Hamilton ) ដោយ​ចាប់អារម្មណ៍​លើ​គ្នា​ណាស់ ខណៈ​ដែល​ផឹក​ទាំងអស់គ្នា ដោយ​រួមទាំង មិត្តភក្តិ​ជាច្រើន​។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ច​ចាម​អារាម​ថា ពួកគេ​កំពុង​ទាក់ទង​គ្នា​ក្នុង​ទ្រង់ទ្រាយ​ស្នេហា ខណៈ​ដែល តារា​បើក​កបរ F1 នេះ​ចែកផ្លូវ​ជាមួយនឹង​មិត្តស្រី​ដែល​ទាក់ទង​គ្នា​អស់​រយៈពេល ៧ ឆ្នាំ ។ ឌី​ជេ នៅក្នុង​ក្លិប​រាត្រី​នោះ បាន​បន្ថែមទៀតថា ពួកគេ​បាន​នៅ​ផឹក​នៅ​ក្លិប​នេះ និង​រាំ​រហូត​ដល់​ទៅ ម៉ោង ៥ ព្រឹក​។​

​តាម​របាយការណ៍ The Sun វិញ បានឲ្យដឹងថា បន្ទាប់ពី​ពួកគេ Lewis Hamilton និង​តារា​ចម្រៀង Nicole Scherzinger បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា ដោយ​មាន​ទំនាក់ទំនង​គ្នា​រយៈពេល ៥ ឆ្នាំ ប៉ុន្តែ​គូស្នេហ៍​នេះ​មាន​ពេល​តិចតួច​ណាស់​ក្នុង​ការជួប​គ្នា ព្រោះតែ​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន​។​
​តែ​ទោះជា​យ៉ាងណា គេ​មិ​ដឹងថា គូស្នេហ៍​នេះ​អាច​វិល​ជួបគ្នា​ឬ​យ៉ាងណា នោះទេ​? ខណៈ​ដែល Hamilton កំពុង​ប្រើ​ពេល​ដ៏​ផ្អែមល្អែម​ដោយ​ទាក់ទង តារាចម្រៀង Rihanna ។ អ្វី​ទាំងនេះ​ជា​រឿង​អ​នា​គត់ ចង់ដឹងថា យ៉ាងម៉េច​នោះ ដល់​ពេល​នោះ​ដឹងថា​យ៉ាងម៉េច​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna2_zps6684cfca.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna3_zps5945dc0c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna5_zpsad482cd5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna1_zps92dce660.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna4_zps833e5efe.jpg
ទស្សនាបទចម្រៀង Diamonds របស់ Rihanna ដូចខាងក្រោមនេះ ៖

មតិយោបល់