ព័ត៌មានជាតិ

Update៖ បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញ: បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួន ចោលប្រពន្ធកូនឲ្យនៅកំព្រា ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងនៅនៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ផាន់ សុវណ្ណារិទ្ធ អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ ជាមួយប្រពន្ធ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាននៅកន្លេងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មុនកើតហេតុ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រោយរៀបចំអីវ៉ាន់ទុកដាក់ ហូបបាយរួចប្រពន្ធបាននាំកូនៗ ឡើងទៅដេកសម្រាកនៅជាន់ឡៅតឿដូចសព្វដង រីឯប្តីនៅដេកសម្រាកលើគ្រែជាន់ក្រោម ហើយរំលងអាធ្រាត្រគាត់ដឹងខ្លួនឮសូរប្តីបើកចម្រៀង តាមរយ:ទូរស័ព្ទ ក៏មិនចាប់អារម្មណ៍ដែរ រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ភ្ញាក់ដឹងខ្លួន មិនឃើញប្តីបើកទ្វាររៀបចំកន្លែងលក់ដូរ ក៏ស្រែកដាស់ តែមិនឆ្លើយ រហូតដល់ចុះមកក្រោមមក ស្រាប់តែឃើញប្តីចង.កសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ស្រែកឆោឡោ ហៅឪពុកម្តាយ នៅផ្ទះក្បែរនោះ នាំគ្នាមកដល់លើកដាក់ទម្លាក់ចុះ ដល់លើគ្រែ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យឃើញថា ស្លាប់ដោយចង.កសម្លាប់ខ្លួន ដោយយកខ្សែភ្លើងចងភ្ជាប់ឡៅតឿ រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់