ព័ត៌មានជាតិ

រថយន្ត LEXUS GS 300 បោះពួយយ៉ាងលឿន ពន្លះរបាំងថ្មបាក់ ១កង់ ទៅមុខលែងរួច

ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត LEXUS មួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ ១កង់រថយន្តខូចខាតដាច់កង់ម្ខាងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត LEXUS GS300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-2561 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ ១កង់រថយន្ត ដាច់កង់ម្ចាងទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញក្រុង ដែលចុះដល់ទីតាំងធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់