ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! ជិះម៉ូតូរអិលដួលខ្លួនដោយឯង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

​កោះកុង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២២និង៥៥នាទី មានករណីបើកបរម៉ូតូដួលដោយខ្លួនឯង នៅចំណុចមុខមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង
ជិតវិទ្យាល័យកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ទិសដៅពីលិចទៅកើត ករណីខាងលើនេះ បណ្ដាលឲ្យរងរបួសមនុស្ស១នាក់ ស្លាប់១នាក់ ។

១.អ្នកបើកបរឈ្មោះ ពៅ ស្រីពេជ្រ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអ្នករត់តុនៅអាណន់ទីលំនៅបច្ចុប្បន្ន ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខកោះកុង 1B-5543 (ស្លាប់) ២.អ្នករួមដំណើរឈ្មោះ ឡា ចាន់ឡុង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សសាលា (រងរបួសស្រាល)

មូលហេតុរអិលដួលដោយខ្លួនឯង តាមចម្លើយអ្នករួមដំណើរបានប្រាប់ថា ឈ្មោះ ពៅ ស្រីពេជ្រ ជាអ្នកឌុប រីឯសាកសពកម្លាំងសមត្ថកិច្ច បានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់