ភ្នំពេញៈ កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មួយគ្រឿង មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនរងគ្រោះម្នាក់បានជិះម៉ូតូចេញពីធ្វើការ ហើយបានឈប់ចតចោលនៅមុខបន្ទប់ជួលរបស់ខ្លួន បន្ទាប់មកជនរងគ្រោះ បានចូលទៅអង្គុយហូបមីឆានៅក្នុងបន្ទប់ជួល ដោយទុកម៉ូតូនៅខាងក្រៅបន្ទប់ មួយសន្ទុះក្រោយមកបានចេញមកខាងក្រៅបន្ទប់ ពេលនោះជនរងគ្រោះបានបើកទ្វារបន្ទប់ជួលមើល ស្រាប់តែឃើញជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពកាច់សោកម៉ូតូ បន្ទាប់មកបានរត់ចេញពីកន្លែងម៉ូតូរបស់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានរត់ដេញតាមនិងស្រែកថាចោរៗ ពេលនោះត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ ជួយដេញស្ទាក់ចាប់ជនសង្ស័យបានភ្លាមៗតែម្ដង ។
បន្ទាប់ពីកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋប្រគល់ទៅកម្លាំងសមត្ថកិច្ច នាំខ្លួនយកទៅចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕







មតិយោបល់