ព័ត៌មានជាតិ

មនុស្សចំនួន ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារអប់រំ ពាក់ព័ន្ធករណីល្បែងស៊ីសង (ឆ្នោតវៀតណាម)

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារអប់រំ ពាក់ព័ន្ធករណីល្បែងស៊ីសង (ឆ្នោតវៀតណាម) ចំនួន២ទីតាំង ស្ថិតនៅចំណុច ផ្លូវម៉ាស៊ីទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (P99) និង (KS38) កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចដកហូតសម្ភាររួមមាន៖ ១-ប្រាក់រៀលចំនួន ១,១៥៧,៣០០រៀល, ២-ទូរស័ព្ទដៃម៉ាក់IPhone ១២ ចំនួន១គ្រឿង និងVivo Y១៥, ៣-ការបោនមួយចំនួន កត់ឆ្នោត ចំនួន២សន្លឹក, ៤-ក្រដាសរ៉ាកត់ឆ្នោតមួយចំននួន, ៥-Casio ចំនួន០១, ៦-ដែកកិបចំនួន០២, ៧-ត្រាថ្ងៃខែឆ្នាំចំនួន២, ៨-ប៊ិចមួយចំនួន, ទឹកលុបមួយចំនួន, បន្ទាត់មួយចំនួន, ៩-ពណ៌ហាយឡាយចំនួន០១, កំប៉ុង០១, ពិលចំនួន០១, សៀវភៅចំនួន៣ ក្បាល, ១០-កៅអីជ័រចំនួន៨, តុដែកចំនួន២, ១១-កន្ទុយឆ្នោតមួយចំនួន,១២-សៀវភៅកត់លេខទូរស័ព្ទអតិជនមួយក្បាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចធ្វើការអប់រំនិងកិច្ចសន្យា មិនកត់បន្តទៀត បានអោយត្រលប់ទៅលំនៅដ្ឋានវិញ ៕

មតិយោបល់