ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះរថយន្ត ឈប់នៅចិញ្ចើមផ្លូវជាតិលេខ១

កណ្ដាល: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
ថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣៥ នាទីរសៀល មានករណីអគ្គិភ័យ ភ្លើងឆេះរថយន្តចំនួន ០១គ្រឿង ដែលស្ថិតនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចន្លោះគីឡូមែត្រលេខ ២៩.៣០។
+ សម្ភារ:ខូចខាតរួមមាន: រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3C.0240 ពណ៌ស.ខៀវ ប្រភេទសណ្តោងរ៉ឺម៉ក។
+ សភាពរឿងហេតុ: នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើអ្នកបើកបររថយន្តឈ្មោះ សុខ ឈៀង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តមកពីភ្នំពេញពេលបើកមកដល់កំពង់ផែភ្នំពេញស្វយ័ត បានឈប់ទ្បាននៅចិញ្ចើមផ្លូវជាតិលេខ១ រួចបានចុះពី រថយន្ត ដើរទៅអង្គុយលេងនៅខាងមុខកំពង់ផែប្រហែល៣៥នាទី ស្រាប់តែសន្តិសុខកំពង់ផែបានស្រែកថា ឆេះរថយន្តហើយក៏បានដើរមកឃើញរថយន្តឆេះបាននាំគ្នាជួយពន្លត់ និងមានការសហការពីកម្លាំងប៉ុស្តិ៍នរបាលបន្ទាយដែក និងជំនាញចរាចរណ៍ស្រុកកៀនស្វាយ ហើយបានពន្លត់ឲ្យរលត់មួយរយភាគរយ។

  • មូលហេតុ៖ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងរបស់ រថយន្ត ។

  • គ្រោះថ្នាក់ដល់មនុស្ស: គ្មាន ៕

មតិយោបល់