ព័ត៌មានជាតិ

រថយន្ត ១គ្រឿង ត្រូវអគ្គិភ័យត្រលេបត្របាក់ខ្ទេចទាំងស្រុង

ភ្នំពេញ: (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងម៉ាក CRV ពាក់ស្លាកលេខ ភ្នំពេញ 2C-7679 ខ្ទេចទាំងស្រុង ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹង បន្ទាប់ពីកើតហេតុភា្លមៗ រថយន្តអគ្គិភ័យបានចេញអន្តរាគមន៍៕

មតិយោបល់