ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមមានគ្នា៦នាក់ ត្រូវកម្លាំងសមត្ថិច្ចចុះបង្ក្រាប ករណីបង្កភាពអនាធិបតេយ្យតាមដងផ្លូវ

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួន ក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ០១លើក ដែលមានគ្នាចំនួន០៦នាក់ បែងចែកជា ០២ក្រុម ។

ក្រុមទី០១មាន៖ ឈ្មោះ វង្ស លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
ក្រុមទី២រួមមាន៖ ១.ឈ្មោះ ធឿន បូរ៉េត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២.ឈ្មោះ ដេត ថារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
៣.ឈ្មោះ ហូរ មីងហ៊ួ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
៤.ឈ្មោះ ភឿង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
៥.ឈ្មោះ ធឿន វិឆាយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្មេងទំនើងទាំង២ក្រុមខាងលើ បានធ្វើសកម្មភាព បង្កអុកឡុកដេញវាយគ្នា តាមដងផ្លូវជាតិលេខ៥ (តែមិនបណ្តាលឲ្យមានរបួស) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុក បាននាំខ្លួនក្មេងទំនើងបង្កភាពអនាធិតេយ្យ ក្នុងមូលដ្ឋានទាំង៦នាក់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ធ្វើកិច្ចសន្យា និងអប់រំឲ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឲ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត ៕

មតិយោបល់