ព័ត៌មានជាតិ

ឡានស៊េរីទំនើបកិនបុរសម្នាក់បាក់ដៃ អាជ្ញាធរគ្មានយកចិត្តទុកដាក់ ត្រូវបានពលរដ្ឋនាំគ្នាជួយ និងហៅរថយន្តសង្រ្គោះ

ភ្នំពេញ: នៅវេលាម៉ោង០៧និង០០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿង បើកបរកិនបុរសម្នាក់បណ្តាលឲ្យបាក់ដៃ រងរបួសធ្ងន់ ទីតាំងស្ថិតក្នុងភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ទើបនឹងចេញពីធ្វើការ ។ លុះពេលបើកមកជិតដល់ផ្ទះ បានកិនបុរសម្នាក់បណ្តាលឲ្យបាក់ដៃរងរបួសធ្ងន់ ។ ជនរងគ្រោះមានអាយុ ជាង៤០ឆ្នាំ ស្រុកកំណើតនៅឯខេត្តព្រៃវែង ។

បន្ទាប់ពីកើតហេតុ មានប្រជាពលរដ្ឋនៅក្បែរនោះ បានទាក់ទងទៅរថយន្តពេទ្យមកដឹកយកជនរងគ្រោះដែរ ពេលមកដល់ឃើញជនរង គ្រោះជាមនុស្សគ្មានសាច់ញាតិ ភាគីខាងរថយន្តពេទ្យ (ប្រហែលជារថយន្តពេទ្យឯកជន) គេមិនដឹកយកទៅសង្រ្គោះនោះទេ ដោយបញ្ជាក់ប្រាប់ពលរដ្ឋនៅក្បែរនោះថា បើដឹកយកទៅសង្រ្គោះគឺគ្មានអ្នកមើលថែនោះទេ អីចឹងខាងរថយន្តពេទ្យគេមិនដឹកយកទៅ នោះទេ ។ ប្រជាពលរដ្ឋបានទាក់ទងទៅផ្នែកខាងរថយន្តសង្រ្គោះផ្សេងទៀត ប៉ុន្តែមិនទាន់ឃើញចេញមកដឹកយកជនរងគ្រោះ នោះទេ ។

ដោយមិនឃើញរថយន្តពេទ្យមកដឹកយកជនរងគ្រោះទៅសង្រ្គោះនោះ ។ ដោយក្តីអាណិតអាសូរផងនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយ យ៉ាងសស្រាក់សស្រាំ ខ្លះបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីជួយសង្រ្គោះជនរងគ្រោះ នាំយកទៅពេទ្យដើម្បីព្យាបាល ។

ខណ:ប្រជាពលរដ្ឋកំពុងតែរកមធ្យោបាយ ដើម្បីដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យនោះ ក៏ស្រាប់តែមានរថយន្ត មន្ទីរពេទ្យមួយកន្លែង បានចេញមកដឹកជនរងគ្រោះយកទៅសង្រ្គោះផងដែរ ។

តាមការបញ្ជាក់ប្រាប់ពីអ៊ំស្រីម្នាក់ គាត់បាននិយាយអះអាងថា គាត់ជាអ្នកចេញថ្លៃព្យាបាលជនរងគ្រោះ និងអ្នកដែលនៅមើលថែ ជនរងគ្រោះ ទោះបីជាអស់ប៉ុន្មានក៏ដោយ ។

ករណីខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានសង្កេតឃើញថា អាជ្ញាធរនៅក្នុងមូលដ្ឋាននោះ មិនឃើញចេញមុខមកអន្តរាគមន៍នោះទេ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយហៅរថយន្តពេទ្យដើម្បីមកដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ហើយអ្នកខ្លះទៀតដោយមានក្តីអាណិតអាសូផងនោះ បានចេញថវិកាផ្ទាល់ខ្លួន ជួយទៅជនរងគ្រោះដើម្បីព្យបាល ៕​​

មតិយោបល់