ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ មិនបានសម្រេច

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ២គ្រឿង នៅចំណុចម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍រថភ្លើង ផ្លូវមុខរ៉ា ភូមិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២២និង១៥នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី៖
១-ឈ្មោះ វ៉ាន់ ថាវី ហៅ ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ បុគ្គលិកក្រុមហ៊ុន
-ស្នាក់នៅផ្ទះលេខ៦២ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ប៉ុន ឧត្តម ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន ៨០៧៥២៨៣ ពាក់ផ្លាកលេខ ភ្នំពេញ 1IX-9466
-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៥៥៨០៧១៨ ពាក់ ផ្លាកលេខ ភ្នំពេញ 1JQ-8717

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី (មិនដាក់ពាក្យបណ្តឹង)

ដំណើររឿង៖ កាលពីថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២២និង១៥នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍រថភ្លើង ផ្លូវមុខរ៉ា ភូមិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូចំនួន ២គ្រឿង គឺ ឈ្មោះ ប៉ុន ឧត្តម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IX-9466 ម្នាក់ឯង និងឈ្មោះ វ៉ាន់ ថាវី ហៅ ពៅ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-8717 ម្នាក់ឯង ចេញពីសួនច្បារមុខវត្តលង្កា ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញមនុស្សស្រីម្នាក់កំពុងជិះម៉ូតូកង់បីម្នាក់ឯង ដាក់កាបូបស្ពាយនៅលើភ្លៅ ឃើញដូច្នេះជនសង្ស័យឈ្មោះ វ៉ាន់ ថាវី ហៅ ពៅ ជិះម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីលើភ្លៅរបស់ជនរងគ្រោះ តែពុំបានសម្រេចដោយជនរងគ្រោះបានដឹងខ្លួនទាន់ហើយទាញយកកាបូបស្ពាយទៅវិញ ចំណែកឈ្មោះ ប៉ុន ឧត្តម ជិះម៉ូតូបិទគូថពី ក្រោយនាំគ្នាគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់