ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ2AQ-2355 បើកបរបុកម៉ូតូស្កុពី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IQ-7734 អូស៦០ម៉ែត្រ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ បើកបរដោយជនមិនស្គាល់អត្តសញ្ញា ណម្នាក់ មានស្រ្តីរួមដំណើរជាមួយពីរទៅបីនាក់ នៅក្នុងរថយន្តបង្កហេតុនោះ ។ ដោយបើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកនិងកិនម៉ូតូស្កុពីគ្រឿងមួយគ្រឿងពេញទំហឹង អូស៦០ម៉ែត្រ ។ ករណីនេះ បណ្តាលឲ្យមនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ស្រាល ។ ចំណែកជនរងគ្រោះពីរនាក់ មានភាពធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពិតជារន្ធត់ខ្លាំងណាស់ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ផងដែរ ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំណាត់ការ របស់កម្លាំងសមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕








មតិយោបល់