ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកសួនច្បារពុះចែកទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយសង្ស័យវ៉ារថយន្ត ប៉ុន្តែវ៉ាអត់ផុតក៏បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើង បណ្ដាលដួលរងរបួសទាំងព្រឹក បន្ទាប់មកត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតយការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនខាងលើជិះម៉ូតូ១គ្រឿងម៉ាកហុងដាវីនន័រ(HONDA WINER)ពណ៍ខ្មៅលាយមាស ពាក់ស្លាកលេខភ្នំពេញ1JJ-1893 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុសង្ស័យវ៉ារថយន្ត១គ្រឿងនៅខាងមុខ។ ប៉ុន្តែវ៉ាអត់ផុតក៏បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើង ដួលរងរបួសទាំងព្រឹក។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មកជនរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ ហើយម៉ូតូបានរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តពុំបានឈប់ទេ និងបានបើកបន្តដំណើរទៅបាត់ព្រោះអត់មានបានកៀរឬបុកម៉ូតូឡើយ។ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅសម្រួលចរសចរណ៍និងនាំយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញ៕

មតិយោបល់