ព័ត៌មានជាតិ

របួសធ្ងន់ស្រាល ៥នាក់ ករណីម៉ូតូបុកជាម៉ូតូសណ្តោងមួយរ៉ឺម៉ក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបើកឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញម៉ូតូGPXពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ តាកែវ 1S-5105 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1W-0100 ធ្វើដំណើរពីលិចទៅកើតបានបត់ឆ្វេង ក៏វាក់អើជ្រុលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលមានមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់