ព័ត៌មានជាតិ

ឃើញគាត់ចាស់នៅម្នាក់ឯង ឡើងទៅលួចទ្រព្យសម្បត្តិ បាន១ថ្ងៃត្រូវប៉ូលិសឃាត់ខ្លួន!

តាកែវ: កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីលួចមានស្ថានទម្ងន់ទោស នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ អ៊ូ សារឿន ភេទស្រី អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ជនសង្ស័យមានឈ្មោះ ហៀង វិច្ឆ័យ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា​ បានលួចយកទូរសព្ទ១គ្រឿង ពិល១។

លុះនៅថ្ងៃទី២៩ ខែឆ្នាំដដែល ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់