ព័ត៌មានជាតិ

ករណីរថយន្តបុកទ្រូងផ្លូវ បណ្តលឲ្យរងការខូចខាត និងតៃកុងរងរបួសក្បាល

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីសង្ស័យគេចរថយន្ត ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់បើករថយន្តជ្រុលបុកទ្រូងផ្លូវ បណ្តលឲ្យរងការខូចខាត និងតៃកុងរងរបួសក្បាល ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់