ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូធំមួយគ្រឿងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ រីឯរថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកYAMAHA R1 កម្លាំង១០០០cc ពណ៌ខ្មៅ មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់បើកក្នុងល្បឿនលឿន ពេកជ្រុលចង្កូតទៅបុកគូទរថយន្ត CHEROLETមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AL-3806 បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយរថយន្ត។ រីឯម៉ូតូវិញរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុងទៅហើយ។ ជនរងគ្រោះវិញរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយក៏មានអ្នកលួចដោះកងដៃពីជនរងគ្រោះពេលដែលជនរងគ្រោះសន្លប់ ហើយមិត្តភក្តិជនរងគ្រោះបានឃើញ ក៏បានចោទថាឆ្លៀតឱកាសហើយភាគីខាងដោះកងដៃចេញពីដៃជនរងគ្រោះនោះថាគឺគាត់ដោះទុកឲ្យហើយក៏បង្កឲ្យមានហិង្សាបន្តិចបន្តួចផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕









មតិយោបល់