ភ្នំពេញៈ (ព័ត៌មានលម្អិត) យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង០០ នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ មួយកន្លែងបានកើតឡើង នៅផ្ទះលេខ ៤E2 ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ឪម សុធីណា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ឌីហ្សាញ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។
– ប្រភេទសំណង់៖ ថ្មបេតុងប្រក់ស័ង្កសីទំហំ ០៨ម៉ែត្រ x ១៨ម៉ែត្រ ។
- ខូចខាតសម្ភារៈប្រើប្រាស់ប្រចាំថៃ្ងជាន់ទី៣ អស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ: ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ រថយន្ត ស្មើនឹង ២៨ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍៖
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។
- រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប ។
- ពន្លត់ចប់៖ នៅវេលាម៉ោង ១២និង១៥ នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕










មតិយោបល់