ព័ត៌មានជាតិ

ករណីផ្ទុះធុងហ្គាសពេលកំពុងបញ្ជូល បណ្ដាលឲ្យឆាបឆេះផ្ទះ និងរងរបួសមនុស្ស ២នាក់ នៅស្រុកកងមាស

កំពង់ចាម: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទីល្ងាច បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅចំណុចភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទទួលបាមព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ២គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយសហការជាមួយរថយន្តពន្លត់អគ្គិភ័យស្រុកព្រៃឈរ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីកង ។

  • ម្ចាស់ផ្ទះឈ្មោះ ឈុំ វណ្ណា ភេទ ប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ (ប្តី) និងប្រពន្ធឈ្មោះ ឈុន សាវី អាយុ ៥០ឆ្នាំ នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
  • ផ្ទះទំហំ ០៦ម៉ែត្រ x ០៨ម៉ែត្រ សង់ពីឈើ ប្រក់ប្រូស៊ីម៉ងស៍ ជញ្ជាំងខាងមុខក្តារ ជញ្ជាំងចំហៀងនឹងខាងក្រោយយស័ង្កសី ថ្មក្រោម ឆេះទាំងស្រុង។
  • រងការខូចខាត : ទ្រព្យសម្បត្តិនិងសម្ភារ:ប្រើប្រាស់មួយចំនួន ធុងបាស់ចំនួន១ ម៉ូតូហុងឌ្រីម ២០១៦ មួយគ្រឿង ម៉ូតូអាសង់កូរ៉េសណ្តោងរ៉ឺម៉កមួយគ្រឿង ។

  • មូលហេតុ : បណ្តាលមកពីផ្ទុះធុងហ្គាសពេលកំពុងបញ្ជូល ។

  • ករណី អគ្គិភ័យនេះបានរលត់អស់ ១០០% នៅវេលាម៉ោង ១៨:២០ នាទី ករណីខាងលើនេះ មិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

  • អគ្គិភ័យខាងលើនេះបានរងរបួសដល់មនុស្សប្រុសចំនួន ០២ នាក់ មាន ឈ្មោះ ដូចខាងក្រោម៖
    ១- ឈ្មោះ ឈុំ វណ្ណា ជាម្ចាស់ផ្ទះ
    ២- ឈ្មោះ ភុក វុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិសាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ចូលទៅជួយទាំងពីរនាក់ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកកងមាស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

  • កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៤រថយន្ត៕

មតិយោបល់