ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជាងជួសជុល និងដេរពូក PassApp ចំនួន២នាក់

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនង្ស័២នាក់ ។

ជនសង្ស័យ៖ ១-ឈ្មោះ ឡាវ វណ្ណ: ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុល PassApp ស្នាក់នៅផ្ទះជួល ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។២-ឈ្មោះ សៀង លាប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដេរពូក PassApp ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Suzuki Shmas ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BT-1066 ដែលមានលេខតួនិងលេខម៉ាស៊ីន: 124606 និងដែកជំពុះទុងមួយមានប្រវែងប្រហែល១,៩០ សម ចាប់យកពីជនសង្ស័យឈ្មោះ ឡាវ វណ្ណ: ។

លទ្ធផលការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំងពីរនាក់ លទ្ធផល ឈ្មោះ ឡាវ វណ្ណ: មានភាពវិជ្ជមាន (មានសារធាតុញៀន) ចំណែកឈ្មោះសៀង លាប មានភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។

ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូច្បាប់ ៕

មតិយោបល់