ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្តេច​គោ ក្នុង​រឿង​ស៊ុន​អ៊ូ​ខុង ជា​នរណា ?

​លោក Chia Hui Liu ឬ Gordon Liu ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជីកំណើត Xian Jinxi កើត​នៅ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៥៥ គឺ​ជា​តារា​សម្តែង​ចិន​ដ៏​ល្បីល្បាញ ។ ក្នុង​អាជីព​សិល្បៈ​សម្តែង រឿង​ដែល​ធ្វើឲ្យ​លោក Gordon Liu ទទួលបាន​ការចាប់អារម្មណ៍ បំផុត​គឺ​ក្នុង​រឿង The 36th Chamber of Shaolin និង​សម្តែង​ជា​តួ​ប្រើ​ក្បាច់គុន​កុង​ហ្វូ​ក្នុង​រឿង Kill Bill: Volume 2 (2004) និង​មាន​រឿង​ជាច្រើន​ទៀត ដែល​លោក​បាន​បង្ហាញ​ខ្លួន​សម្តែង ។​
​អ្នកគាំទ្រ​របស់ Gordon Liu បាន​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​គាត់​មួយ​ទៀត​ថា “​កំពូល​ឃាតករ​” បន្ទាប់​ពី​សម្តែង​រឿង The 36th Chamber of Shaolin ហើយ​អ្នកគាំទ្រ​នៅ​ឥណ្ឌា​វិញ​ហៅ​គាត់​ថា Hojo ។​
​អ្វី​ដែល​លើសពីនេះទៅទៀត រឿង​ស៊ុន​អ៊ូ​ខុង ដែល​ល្បីល្បាញ​បំផុត នៅក្នុង​ទ្វីប​អាស៊ី ក្នុងនោះ​មាន​កម្ពុជា​ដែរនោះ សឹង​មិន​ស្គាល់​ថា តួ​ស្តេច​គោ ជា​នរណា ?
​បើ​និយាយ​ឲ្យចំ​តែ​ម្តង​ទៅ តួ​ស្តេច​គោ​គឺ លោក Gordon Liu តែម្តង​។​
​បញ្ជាក់​ផង​ដែរ​ថា លោក Gordon Liu នៅពេលនេះ​មាន​អាយុ ៥៩ ឆ្នាំ ដោយ​ប្រឈម​នឹង​មុខ​ជំងឺ​ជា​ច្រើន ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ៕​
King of Cow
KILL BILL PREMIERE NY

Gordon Liu Pic 1

មតិយោបល់