ព័ត៌មានជាតិ

ស្រ្តីអាយុ២៦ឆ្នាំម្នាក់ទើបនឹងរៀបការ ជិះម៉ូតូម៉ាកធូដេ១គ្រឿង ត្រូវរថយន្តកុងតឺន័រកិនស្លាប់ចោលប្តី ក្រោយពេលបញ្ជូនទៅសង្រ្គោះ

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ស្រ្តីម្នាក់ទើបនឹងរៀបការហើយបាន២ទៅ៣ខែ ជិះម៉ូតូធូដេ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BY-1366 ត្រូវរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 4A-9987 បើកបរបុកនិងកិន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្តី ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតត្រង់ចំណុចម្តុំរង្វង់មូលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគ មន៍ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់