ព័ត៌មានជាតិ

រថយន្តដឹកលូដាច់ហ្វ្រាំងបុករៈ ម៉ូតូ១គ្រឿងនិងផ្ទះ២ល្វែងខូចខាត

បន្ទាយមានជ័យ : យោងតាមផេក​​​​​​​​ ​នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ យ៉ាងហោចណាស់ក៏មានរថយន្តម៉ាកCamry Prius ចំនួន២គ្រឿង ម៉ូតូ១គ្រឿងនិងផ្ទះចំនួន២ល្វែង ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកលូដាច់ហ្វ្រាំងបុករ: បង្កឲ្យខូចខាតធ្ងន់ធ្ងរ ។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទី លើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកជា៤ភ្លើងស្តុប ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកCamry Prius ចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2AW-5040 បើកបរដោយឈ្មោះ វិន សុស៊ា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ១គ្រឿងទៀត ម៉ាកCamry Prius ពណ៍ស ស្លាកលេខភ្នំពេញ 2BG-2569 បើកបរដោយឈ្មោះ ភិន សុដា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម៉ូតូ1គ្រឿងC125 ផ្លាកលេខប-មានជ័យ-1G-8970 បើកបរដោយឈ្មោះ ស៊ូ សំអាន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិនិមិត្តិ៣ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រថយន្តនិងម៉ូតូធ្វើដំណើរពីទិសខាងលិចទៅកើតបានឈប់នៅចំណុចភ្លើងស្តុបរងចាំភ្លើងក្រហមលោតចេញពណ៌បៃតងដើម្បីបន្តដំណើរ ស្របពេលនោះ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សដឹកលូ គ្មានផ្លាកលេខ បើកក្នុងល្បឿនយ៉ាងលឿនជាន់ហ្វ្រាំមិនជាប់ក៏ជ្រុលទៅបុករ:រថយន្តម៉ាកព្រូស២គ្រឿងនិងម៉ូតូ១គ្រឿងដែលឈប់នៅកន្លែងភ្លើងស្តុបរងចាំភ្លើងបៃតង រួចបានបន្តទៅបុកផ្ទះល្វែងនៅក្បែរនោះ ខូចអស់២ល្វែងបន្ថែមទៀតទើបរថយន្តទៅណាលេងរួច ហើយអ្នកបើកបរក្រោយពីបង្កគ្រោះថ្នាក់បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

លោកអធិការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ខូចខាតធ្ងន់តែសម្ភារ:មាន ៖ រថយន្តបង្ក១គ្រឿង រថយន្តម៉ាកCamry Prius ចំនួន២គ្រឿង ម៉ូតូ១គ្រឿង និងផ្ទះ២ល្វែង បច្ចុប្បន្នម្លាំងនគរបាលជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កនោះ មកទទួលខុសត្រូវចំពោះមុខច្បាប់៕

មតិយោបល់