ព័ត៌មានជាតិ

កីឡាករ Anaitz Arbilla អង្គុយ​យំ​ព្រោះតែ​មិន​អាច​បង្អាក់ដំណើរ Gareth Bale បាន (Video Inside)

​អេ​ស្ប៉ាញ​៖​ខ្សែការពារ​របស់​ក្លិប Vallecano កីឡាករ Anaitz Arbilla បាន​អង្គុយ​យំ ដោយ​មិន​អាច​បង្អាក់ដំណើរ​របស់​កីឡាករ Gareth Bale នៅលើ​ទីលាន​ប្រកួត​បាន​។​
Bale
​ក្នុងជំនួប​ប្រកួត​កាលពី​ថ្ងៃ​ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ វេលា​ម៉ោង ១៩ និង ០០​នាទី ត្រូវ​នឹង​ម៉ោង នៅ​កម្ពុជា ១ ម៉ោង​រំ​លេង​អធ្រាត ឈានចូល​ថ្ងៃ​ទី ៣ ក្លិប Real Madrid បាន​ប៉ះ​ជាមួយនឹង Vallecano លើ​ទីលាន HE VALLECAS – TERESA RIVERO ។​
Bale1
​ដោយសារ​តែ​បច្ចេកទេស​លើ​ទីលាន​របស់ Gareth Bale ពោរពេញ​ទៅដោយ​ភាព​អស្ចារ្យ​រួម​ទាំង​ល្បឿន​រត់​នោះ ធ្វើឲ្យ Anaitz Arbilla មិន​អាច​បញ្ឃប់​បាន ។ ជាពិសេស​នោះ​គឺ​នៅ​នាទី ៤៨ កីឡាករ Anaitz Arbilla មិន​ប្រឈម​ជាមួយនឹង Gareth Bale ដែល​ធ្វើឲ្យ Real Madrid នាំមុខ​ក្នុង​លទ្ធផល ៣-0 ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Ronaldo​។ ប៉ុន្មាន​នាទី ក្រោយ កីឡាករ ខ្សែការពារ Anaitz Arbilla ត្រូវ​បាន​ដូរ ជំនួស​ដោយ​កីឡាករ​ផ្សេង ។​តែ​ទោះជា​យ៉ាងណា​ក្លិប Vallecano ក៏​អាច​មានឱកាស​ស៊ុត​បំបែក​ពងមាន​របស់ Real Madrid ផងដែរ ដែល​ជា​លទ្ធផល​ចុងក្រោយ Real Madrid 3-2 Vallecano ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់