ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីធ្វើសកម្មភាព លួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីធ្វើសកម្មភាព លួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ករណីឃាត់ខ្លួននសង្ស័យខាងនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-ឈ្មោះ សេង គឹមហ៊ត អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ទី២-ឈ្មោះ រុណ អាយុ ៣0 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ទី៣-ឈ្មោះ វ៉ាន់ វាសនា អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ទី៤-ឈ្មោះ ញឹម មង្គល អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ទី៥-ឈ្មោះ សៀង ហេង អាយុ ៤០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ អ្នកទាំង៥នាក់ មានទុកនៅសារធាតុញៀនក្នុងខ្លួន ។

ចំណែកជនរងគ្រោះមានឈ្មោះ តាំង យ៉ុងយាង អាយុ ៣២ ឆ្នាំ ស្នាក់នៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

បើតាមសម្ដីលោកវរ:សេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទី ជនរងគ្រោះបានមកពីញ៉ាំអីនៅខាងក្រៅ ហើយបានយកម៉ូតូយ៉ៅមហា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HG -2356 ទុកនៅខាងក្រោម ហើយក៏ចាក់សោទ្វារត្រឹមត្រូវដូចរាល់ដង រួចជនរងគ្រោះបានឡើងទៅដេកនៅបន្ទប់ខាងលើ ។

រហូតដល់ម៉ោង ១២ររំលងអធ្រាត្រឈានចូលថ្ងៃទី២០ ក៏មានជនសង្ស័យមានគ្នា ៥នាក់ បានមកធ្វើសកម្មភាព គាស់សោទ្វារក៏បានចូលទៅលួចយកម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួន ហើយក៏បានរត់គេចខ្លួនបាត់អស់ ។

លុះដល់ព្រឹកឡើងខែឆ្នាំដដែល ជនសង្គ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យមកផ្ដន្ទាទោស ។

ក្រោយពីទទួលបានពាក់បណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ក៏បានឆែកទៅមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញជនសង្ស័យមានគ្នា៥នាក់ បានគាស់ទ្វារចូលទៅលួចម៉ូតូ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ពិតប្រាកដមែន ។

រហូតដល់ថ្ងៃទី២១ ខែឆ្នាំដដែលសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង គឹមហ៊ត និងបានយកមកធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ក៏បានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ទៀត៤នាក់ រួមនឹងវត្ថុតាងមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអូននគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត ៕

មតិយោបល់