ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាបើករថយន្តបុក​បង្គោលភ្លើង រួចដេកក្នុងរថយន្តលែងដឹងខ្លួន

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បើករថយន្តទាំងស្រវឹងស្រាជោកជាំ បានជ្រុលទៅបុកបង្កោលភ្លើង១ដើម នៅក្រោយស្ថានទូតចិ ហើយទៅមុខលែងរួច ថែមទាំងដេកក្នុងរថយន្តលែងដឹងខ្លួន ទោះបីសមត្ថកិច្ចខំដាស់យ៉ាងណាក៏ដោយ។

ការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១៧៣ កែងនឹងផ្លូវ៣៨៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-5949 បើកក្នុងល្បឿនលឿន អ្នកបើកបរដោយបុរសជនជាតិចិនម្នាក់ ទាំងស្ថានភាពស្រវឹងស្រាជោកជាំ បានជ្រុលទៅបុកបង្កោលភ្លើង១ដើមនៅក្រោយស្ថានទូតចិន នៅតាមបណ្ដោយផ្លូវខាងលើ ហើយដេកក្នុងរថយន្តស្ដូកស្ដឹង បើទោះជាប៉ូលិសដាស់យ៉ាងណាក្ដី ក៏បុរសរូបនោះនៅតែដេកនៅក្នុងរថយន្តមិនព្រមភ្ញាក់នោះទេ។

ដោយការដាស់មិនព្រមភ្ញាក់ ប៉ូលិសបានត្រឹមនៅអង្គុយយាមបុរសជនជាតិចិននោះទាំងហាលភ្លៀង ព្រោះតែខ្លាចមានជនខិលខូចដែលឆ្លៀតឱកាសយកសម្ភារមានតម្លៃ ខណ:បុរសជនជាតិចិនម្នាក់នោះកំពុងតែដេកនៅក្នុងរថយន្តទាំងសភាពស្រវឹងបែបនេះ។

អស់រយ:ពេលយ៉ាងយូរក្រោយមក ប៉ូលសបានដាស់បុរសរូបនោះឲ្យភ្ញាក់ រួចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ស្វាងស្រវឹងចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនិតីវិធីច្បាប់៕

photo_2016-10-09_08-04-03

photo_2016-10-09_08-04-05

photo_2016-10-09_08-04-07

photo_2016-10-09_08-04-00

មតិយោបល់