បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដឹកនាំដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ សមាសភាពចូលរួមមាន៖
១- លោក គាត់ ហ៊ុល អភិបាល នៃគណ:អភិបាលក្រុងប៉ោយប៉ែត ។ ២- លោកវរសេនីយ៍ឯក គង់ ប៉េងលី ស្នងការរងជំនួយដឹកនាំការិយាល័យស៊ើបអង្កេត និង អនុវត្តន៍នីតិវិធី ។ ៣- លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ (ស្តីទី)ក្រុងប៉ោយប៉ែត ។ ៤- លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ ៥- លោកវរសេនីយ៍ទោ សុខ ភក្តី អធិការរង ជំនួយការដឹកនាំផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ក្រុមការងារចម្រុះខាងលើ បានចុះបង្ក្រាបទីតាំង អនឡាញ ចំនួន ០១កន្លែង ស្ថិតនៅផ្ទះលេខ K ៣១ (បុរីដួងច័ន្ទ) ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យ ឃាត់ខ្លួន និងដកហូតវត្ថុតាង ដូចខាងក្រោម៖
១-ឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ស្រី០២នាក់ ជនជាតិចិនចំនួន០៨នាក់ (ស្រី០១នាក់) ជនជាតិខ្មែរចំនួន០១នាក់ (ស្រី) ។ ២- កំព្យូទ័រចំនួន០៨ឈុត (នៅលើតុ) ៤ ឈុត(អត់ប្រើ) សរុបចំនួន១២ឈុត ។ ៣- ទូរស័ព្ទដៃចំនួន១៧គ្រឿង ។ ៤- លេបថបចំនួន ០២គឿង ។ ៥- អាយផេតចំនួន ០១គ្រឿង ។ ៦- ទូដែកចំនួន ០៣ ។ ៧- រថយន្តចំនួន ០២គ្រឿង ម៉ាក: -ម៉ាកសេដេស (MERCEDES BENZ C៣០០) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BV: ៧០៦៦ ផលិតឆ្នាំ ២០១៥ -ម៉ាក តូយ៉ូតា អាល់ផាត(TOYOTA ALPHARD) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AX: ៧១៨៧ ផលិតឆ្នាំ ២០ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ ត្រូវបានយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីមានវិធានការបន្ត ៕




មតិយោបល់