ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់បានទុកចោលនៅមុខផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីលួចម៉ូតូបង្កឡើងដោយជនសង្ស័យឈ្មោះ ឈុំ សុខហ៊ុន ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នា២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-1660 របស់ឈ្មោះ ទូច ធី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដែលម្ចាស់ម៉ូតូបានទុកចោលមុខផ្ទះ ។

ក្រោយមកម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចរួច និងដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានជិះដេញពីក្រោយរហូតដល់ចំណុចខាងកើតផ្សារអង្គរបូរី នៅវេលាម៉ោង ១៧និង៣០នាទី ក៏ឃាត់ខ្លួនបានជនសង្ស័យនិងម៉ូតូខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់