ព័ត៌មានជាតិ

អាសូរណាស! បុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅផ្លូវលំក្បែរបងផ្ទះ ដោយសង្ស័យបណ្តាលមកពីជម្ងឺខ្យល់គរ

កណ្តាល: ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅផ្លូវលំក្បែរបងផ្ទះ ដោយពុំដឹងពីមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣៩នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំស្ថិតនៅភូមិជ្រោយដង២ឃុំដំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីលោក ហួត សីហា នាយប៉ុស្តិ៍សំរោងធំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម ហន ភេទប្រុស អាយុ៤៩ឆ្នាំ(ស្លាប់)មុខរបរកសិករ និងរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកហួត សីហា បានបន្តថានៅមុនពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានចេញពីផ្ទះមានគោលបំណងមកផ្ទះ ឈ្មោះ ឌឹម ម៉ាប់ ភេទប្រុស អាយុ៥៥ឆ្នាំ ដើម្បីបបួសគ្នាផឹកស្រា បន្តែមិនបានផឹកទេ លុះមកដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែឈ្មោះ មិន អូន ភេទប្រុស អាយុ៣៨ឆ្នាំ បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅត្រង់ចំណុចកើតហេតុខាងលើតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបច្ចេកទេសបានចុះទៅធ្វើការត្រួតពិនិត្យពុំឃើញស្លាកស្នាមឃាតកម្មនោះឡើយ។ ការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់