ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ ពាក់ព័ន្ធករណីលួច..

ប៉ៃលិន: លោកអធិការស្រុកសាលាក្រៅ បានប្រាប់ Post News ថា នៅវេលាម៉ោង ១១ និង៤៥ នាទីព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ដឿក ទ្រុង ភេទ ប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អំពីករណីបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរី ២០១៣ ពាក់ស្លាកលេខ ១A ៩៣៤០ប៉ៃលិន នៅចំណុចសាលារៀនវិឡាល័យហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរអណ្ដូង បើកការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោង ៥ ល្ងាច ទើបអាចកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហួរ តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើតនៅភូមិវឌ្ឍន: ក្រុងសៀមរាប ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ននៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រួមនឹងវត្ថុតាងម៉ូតូមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់