សៀមរាបៈ នាវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីយុវជនម្នាក់ លោតទឹកនៅត្រង់ចំណុច សន្ទះទឹកអូររមាស មានជម្រៅ៤ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតក្នុងភូមិត្រពាំងភ្លោះ ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
សពជនរងគ្រោះមានឈ្មោះ វី ថា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅលីវ ។ បន្ទាប់ពីរកឃើញសាកសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសខាងធ្វើកោសល្យវិច្ច័យ ពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យនោះឡើយ ។ សមត្ថកិច្ចាបានសន្និដ្ឋានថាៈ ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតមែន បន្ទាប់មកបានប្រគល់សពជនរងគ្រោះជូនទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថាៈ យុវជនលោតទឹកសម្លាប់ខ្លួននោះមានសតិមិនគ្រប់នោះឡើយ ៕


មតិយោបល់