ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរមកពីដើរលេងកម្សាន្ត នូវរមណីយដ្ឋានទឹកថ្មក្រាល រេចង្កូតប៉ះបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់រងការខូចខាត

កំពង់ឆ្នាំង: នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត៥តោន ប្រភេទរថយន្តដឹកដីមួយគ្រឿង ដែលដឹកអ្នកដំណើរត្រឡប់មកពីដើរលេងកម្សាន្ត នូវរមណីយដ្ឋានទឹកថ្មក្រាលវិញ បានរេចង្កូតទៅប៉ះបង្កាន់ដៃស្ពាន បាក់តំបន់ទេសចរណ៍ថ្មក្រាល បណ្តាលឲ្យមានការខូចខាត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ ទីតាំងត្រង់ចំណុចទំនប់ទឹកចាក់ទឹម ក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍ករណីខាងលើនោះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។ បន្ទាប់ពីកើតហេតុ អាជ្ញាធរនៅក្នុងមូលដ្ឋាន បានសហការគ្នាយករថយន្តទៅអូសទាញចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់នៅទីនោះ ៕

មតិយោបល់