ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចនឹងរៀបចំធ្វើសន្និសីទ បង្ហាញវត្តមានជនសង័្សយក្នុងករណីឃាតកម្ម ជូនសាធារណជនទូទៅបានជ្រាប

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃចន្ទ ០១កើត ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២២នេះ ជនសង័្សយឈ្មោះ មាន ពេជ្របូរមី ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលជាជនសង័្សយ ក្នុងករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ប្រគល់មកឱ្យសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ។

ក្នុងអំឡុងពេលនេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការសាកសួរ ស្រាវ ជ្រាវលម្អិតលើបញ្ហានេះហើយ ដើម្បីបង្ហាញនូវកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវ រហូតបំបែកសំណុំរឿងនេះបាន ។

នាវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃស្អែក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលនឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន មួយបង្ហាញវត្តមានជនសង័្សយ និងលម្អិតអំពីលទ្ធផលនេះជូនសាធារណជន អ្នកសារព័ត៌មាន និងមហាជនទូទៅបានជ្រាប ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ក៏ដូចមហាជនទូទៅ មេត្តាជ្រាបជាព័ត៌មាន ៕

មតិយោបល់