ពោធិ៍សាត់ៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះធ្វើការអប់រំ នៅវិទ្យាល័យ តាលោ ស្ថិតនៅភូមិតាលោ ឃុំ តាលោ ស្រុក បាកាន អំពីសុវត្ថិភាពម្ហូបអាហារដល់អ្នកលក់ដូរក្នុងសាលា និងលោកគ្រូ អ្នកគ្រូ ៣៦នាក់ និងសិស្សានុសិស្សចំនួន១១១៧នាក់។
រួចបានបន្ត ចុះត្រួតពិនិត្យទំនិញ និង ធ្វើតេស្តបឋមលើ ស្ករត្នោត អំបិល ជ្រក់ស្ពៃ នៅផ្សារតាលោ ជាលទ្ធផល រកឃើញមានសារធាតុគីមី នៅក្នុងស្ពៃជ្រក់ ត្រូវបានសមត្ថកិច្ចជំនាញដកហូតដើម្បីដុតកម្ទេចចោល។
ក្រោយមកក៏បន្តចុះពិនិត្យទំនិញតាមដេប៉ូ និងផ្ទះលក់ទំនិញម្ហូបអាហារ ជាទ្ធផលយើងបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ បានចំនួន ៣៤៩គីឡូក្រាម យកទៅរក្សាទុកដើម្បីកម្ទេចចោលផងដែរ៕







មតិយោបល់