ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ កំពុងឈរលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាល: ជនសង្ស័យ ០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រុកល្វាឯម ខេត្ត កណ្តាលចាប់ឃាត់ខ្លួន ខណ:កំពុងឈរលក់ថ្នាំញៀន។

ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះ ឈ្មោះជួប ពៅ ភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្សយ័ ចំនួន០៣នាក់នោះ ទី១-ឈ្មោះ ឆូ មករា ហៅ តូរ៉ូ ហៅកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ទី២-ឈ្មោះ ភី តារា ហៅ អាវ៉ិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើរោងការ និងទី៣-ឈ្មោះ ណាង នីន ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនសង្ស័យខាងលើមាន ទីលំនៅរួមគ្នា ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សរថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន២៣ កញ្ចប់តូច, ២-ទូរស័ព្ទចំនួន០២គ្រឿង, ៣-បារីហ្វីន០១កញ្ចប់មាន ចំនួន០៨ ដើម, ៤-កាបូបលុយ ចំនួន០១, ៥- ដែកកេះ ចំនួន១៦ដើម, ៦-កូនថង់តូចៗ និង ឧបករណ៏សំរាប់ជក់សារធាតុញៀន មួយចំនួន។

សមត្ថកិច្ចបានប្រាប់ថា បន្ទាប់បានកំណត់មុខសញ្ញា និងតាមដានបានឃើញមុខសញ្ញាសង្ស័យចំនួន០៣នាក់ខាងលើ កំពុងធ្វើសកម្ម ភាពលក់សារធាតុញៀន(ម៉ាទឹកកក)នៅចំណុចកើតហេតុខាងលើកម្លាំងសមត្ថកិច្ចក៏បានឃាត់ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់តូច ក៏បានឃាត់ខ្លួននាំយកមកអធិការដ្ឋាននគរបាលស្រក ដើម្បីបន្តចាត់ការតាមនិតិវិធី៕

photo_2016-08-24_20-02-51

photo_2016-08-24_20-02-54

photo_2016-08-24_20-02-58

photo_2016-08-24_20-03-01

photo_2016-08-24_20-03-04

មតិយោបល់