ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តស៊ាំយ៉ុងបុកពេញទំហឹង

សៀមរាប: កាលពីវេលាម៉ោង ៧ និង​ ៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើឡើង ត្រង់ចំណុចផ្លូវចូលវត្តប្រាសាទតាម៉ង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2S-0744 បើកបរដោយឈ្មោះ អ៊ឹង វិសាល ភេទប្រុស ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ស្មាស់ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មុត សាមឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិស្មាច់ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ធ្វើដំណើរឆ្លងថ្នល់ពីកើតទៅលិច បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់