បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង១០ នាទី ស្ថិតនៅចំណុចភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ មានករណីមនុស្សឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់បុរសម្នាក់ ។
ជនរងគ្រោះឈ្មោះ មុយ វ៉ាន់ទី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានចូលក្នុងបន្ទប់ទឹកប៉ះចំខ្សែភ្លើងដាច់រហែកទាំងខ្លួនសើម ទើបបណ្ដាលឱ្យឆក់ស្លាប់បាត់បង់ជីវិត ។
ក្រោយពីទទួលដំណឹង កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែង កើតហេតុលើបុរសឈ្មោះ មុយ វ៉ាន់ទី សមត្ថកិច្ចអាចបញ្ជាក់បានថា ជនរងគ្រោះនេះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដ មែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់