ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែ ធ្វើការឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ បានធ្វើការឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗមានទំនាស់ពាក្យសំដី បានយកតូចកាំបិតចិតបន្លែ និងបន្ទះក្តាវាយនិងចាក់ទៅលើជនរងគ្រោះ ០២នាក់បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង ៤និង០៥នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខ៩ ស្ថិតនៅក្នុងផ្សារ សុភមង្គល ផ្លូវលំ ក្រុម១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នៅ កុសល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកឯជនរងគ្រោះទី១ មានឈ្មោះ អៀច សុផាត ហៅក្តាស អាយុ ២០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិថ្មល ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរងរបួសបែកក្បាល និងជនរងគ្រោះទី២ មានឈ្មោះ ភក្ត្រ័ អាយុ ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងរបួសធ្ងន់ធរ បច្ចុប្បន្នកំពុងតែស្នាក់នៅមន្ទីរពេទ្យ កាល់ម៉ែត្រ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបាននាំមិត្តភក្ត្រ័ ០៥នាក់ ដោយនៅក្នុងនោះមានស្រី ០២នាក់ និងប្រុស ០៤នាក់ បានមកផឹកស៊ីនៅក្នុងបន្ទប់ជួលខាងលើ ។ ចំណែកឯជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយមិត្តភក្ត្រ័មានគ្នា ០៥នាក់ នៅក្បែរបន្ទប់ជាប់គ្នា លុះផឹកស៊ីចប់ ក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ដោយនៅសល់ជនរងគ្រោះ ០២នាក់នៅកន្លែងផឹកស៊ី ភ្លាមៗនោះ ខាងជនសង្ស័យបានស្រែកសួររកម្ចាស់ម៉ូតូកង់បីដែលបានចតទុកនៅមុខបន្ទប់ពួកគេអង្គុយផឹកនោះ រួចមកជនរងគ្រោះដែលជាម្ចាស់ម៉ូតូកង់បីនោះ បានចេញមកប្រាប់ថា «នោះជាម៉ូតូកង់បីរបស់ខ្ញុំ សុំទោសបង បនិ្តចទៀតខ្ញុំយកចេញហើយ» ។

ក្រោយមក ជនរងគ្រោះបានដើរទៅយកម៉ូតូកង់បី ចេញពីមុខបន្ទប់ខាងលើ ខណ:ពេលដែលជនរងគ្រោះដើរដល់មុខបន្ទប់ ស្រាប់តែខាងក្រុមជនសង្ស័យបានយកចានគំបមកលើជនរងគ្រោះទាំង ០២នាក់ ថែមទាំងជេរប្រមាថជនរងគ្រោះ បណ្តាលឲ្យទាក់ពាក្យសំដីគ្នាទៅវិញទៅមក ភ្លាមៗនោះ ខាងក្រុមជនដៃដល់បានយកកាំបិតចិតបន្លែមកចាក់ទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យលិចចង្កេះខាងឆ្វេងរងរបួសធ្ងន់ និងម្នាក់ទៀតត្រូវមួយក្តារប្រវែង ៨តឹងរងរបួសបែកក្បាល ។ ក្រោយពីកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត្រ ចំណែកឯម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។

ក្រោយពីកើតហេតុ ក្រុមគ្រួសារជនរងគ្រោះទាំង ០២នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់៕

//youtu.be/tkNOcIWBr5w

photo_2016-08-24_20-54-12

photo_2016-08-24_20-54-15

photo_2016-08-24_20-54-18

photo_2016-08-24_20-54-21

photo_2016-08-24_20-54-24

photo_2016-08-24_20-54-27

photo_2016-08-24_20-54-30

photo_2016-08-24_20-54-33

photo_2016-08-24_20-54-36

មតិយោបល់