ថែៈ ប្រជាជននៅក្នុងអគារជាច្រើនក្នុងទីក្រុងបាងកកបានរាយការណ៍ថាត្រូវបានរង្គោះរង្គើដោយសារឥទ្ធិពលការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ានៅ ល្ងាចថ្ងៃពុធនេះ។នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ។
អ្នកធ្វើការនៅក្នុងការិយាល័យម្នាក់ស្ថិតនៅជាន់ទី២២នៃអគារក្រុមហ៊ុន Silom Complex បាននិយាយប្រាប់ថា« នៅម៉ោង ៥ និង៤២នាទី ការិយាល័យធ្វើការរបស់ខ្ញុំញ័រ » ។
ការអង្រួននេះបានធ្វើឲ្យដឹងកម្រិតកើនឡើងខ្ពស់នៃរំញ័រនៅផ្នែកជាច្រើននៃរាជធានី រួមមាន តំបន់ Ratchadaphisek តំបន់ Khlong Tan និង តំបន់ Khlong Toey ។ប្រជាជននៅក្នុងអគារនៅខេត្តឈៀងម៉ៃ ត្រូវបានរង្គោះរង្គើផងដែរ។
ទន្ទឹមនឹងនេះដែរ នៅមុននេះបន្តិច សារព័ត៌មានស៊ីនហួ បានចុះផ្សាយថាចំនួនស្លាប់អ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រនៅអ៊ីតាលី បានកើនឡើងដល់ ៧៣នាក់។
គួររំឭកថា ការរញ្ជួយដីយ៉ាងខ្លាំងមួយមានកម្រិត ៦.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចចម្ងាយ១៤៣គីឡូម៉ែត្រពីទីក្រុង Meiktila ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធវេលាម៉ោង ៥:០៤ ល្ងាច(ម៉ោងក្នុងស្រុក) ហើយបានបន្តទៅចំណុចកណ្តាល ចម្ងាយ ១៩៧,៩ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Mandalay និង១៩.៣ គីឡូម៉ែត្រពីភាគខាងលិចទីតំបន់ Chauk ។ ការរញ្ជួយដីនេះឱ្យកក្រើកតំបន់ជាច្រើន នៃប្រទេសរួមទាំងរដ្ឋធានី Nay Pyi Taw និងទីក្រុង Yangon ។ គ្រោះរញ្ជួយដីដ៏ខ្លាំងនេះបានធ្វើប៉ះពាល់ដល់ប្រទេសបង់ក្លាដែស និងរដ្ឋមួយចំនួនរបស់ឥណ្ឌារួមមាន រដ្ឋ West Bengal រដ្ឋ Bihar និងរដ្ឋ Assam ផងដែរ ៕



មតិយោបល់