តាមប្រភពព័ត៌មាន Radar Online ដែលចុះផ្សាយ នៅពេលថ្មីៗនេះបានឲ្យដឹងថា Justin Bieber និង Selena Gomez បានបង្ហាញចំណងស្នេហាជាសាធារណៈនៅក្នុងឆ្នាំ ២០១១ បន្ទាប់ពីកម្មវិធី Oscar ។ តារាចម្រៀងវ័យក្មេង Justin Bieber មិនស្ទាក់ស្ទើក្នុងការបង្ហាញព័ត៌មានមួយចំនួន ទៅកាន់មិត្តភក្តិ ដោយនិយាយថា ” Selena Gomez បានស្រលាញ់ខ្ញុំ ហើយក៏បានឲ្យភាពបរិសុទ្ធនាងមកឲ្យខ្ញុំដែរ” ។
របាយការណ៍ផ្សេងទៀត បានឲ្យដឹងថា គូស្នេហ៍នេះបានទំនាក់ទំនងគ្នា ជាលើកដំបូងក្នុងអំឡុងពេលវិស្សមកាលនៅ Palm Springs, California ក្នុង ឆ្នាំ ២០១១ នារដូវក្តៅ ។ មិត្តជិតស្និទ្ធរបស់ Justin Bieber បានប្រាប់ដល់ Radar Online ឲ្យដឹងថា “នាងដូវក្តៅ នៅ Palm Springs ក្នុងឆ្នាំ ២០១១ ពួកគេបានធ្វើដំណើរកម្សាន្តរបស់ខ្លួន ហើយ ១០០ ភាគរយ គោលបំណងដំណើរកម្សាន្តវិស្សមកាលនោះ គឺ Selena Gomez បានយល់ព្រមរួមរ័កជាលើកតំបូង ជាមួយនឹង Justin “។មូលហេតុដែលនាង ហានផ្តល់ភាពបរិសុទ្ធជូន JB ព្រោះតែ គិតថា វាជាស្នេហាបរិសុទ្ធ រវាងគ្នា និងគ្នា ។ នៅរដូវក្តៅ សាងភាពផ្អែមល្អែម និងរួមរ័កជាលើកតំបូងនោះ វាបានក្លាយជាអនុស្សាវរីយ៍ ចង់ចាំគ្មានទីបំផុត របស់ Selena Gomez ស្របពេលដែល ចំណងស្នេហារបស់ពួកគេគ្មានថ្ងៃវិលជួបគ្នានោះ៕
https://i1272.photobucket.com/albums/y389/domneng/JB1_zpsf9f29c32.jpg
https://i1272.photobucket.com/albums/y389/domneng/JB3_zps4b9dde52.jpg
មតិយោបល់