ភ្នំពេញៈ (ព័ត៌មានបឋម) ករណីជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទ I Phone 12Promax និងលុយមួយចំនួន ៤០ម៉ឺនរៀល ពីនារីស្រស់ស្អាតម្នាក់ តាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ បើកបរម៉ូតូម៉ាក ប៊ីត ម្នាក់ឯងទើបតែចេញពីធ្វើការគោលបំណងត្រឡប់ទៅបន្ទប់ជួលនៅចាក់អង្រែក្រោមវិញ ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែលេចវត្តមានជនសង្ស័យ ២នាក់ ជិះម៉ូតូមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់កាកាបយកទៅបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ករណីនេះ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ឫរំខានដល់សមត្ថកិច្ចឡើយ ហើយក៏ជិះម៉ូតូចេញទៅបន្ទប់ជួលបាត់ទៅ ចំពោះហេតុការណ៍ខាងលើនេះផងដែរ មិនទាន់ដឹងថា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឫសង្កាត់ស្ទឹងមានជ័យទី២ ទេ៕

មតិយោបល់