មុនពេលទទួលបាន ភាពស្រស់សោភា នៅលើស្បែកមុខ របស់អ្នកនាងឆិល ពេជ្រពណ្ណរាយ ដែលត្រូវគេស្គាល់ថា ជាអតីតតារាសម្ដែង និងជាអ្នករាំអមឆាកមួយរូប ដែលពេលនេះ បានក្លាយជា អគ្គនាយិកាផលិតផល P Nice Brand កំពុងទទួលបានការគាំទ្រ បានទម្លាយរឿងអតីតកាលមួយ ដែលមិននឹកស្មាន។ អ្នកនាងថា ព្រោះតែមិនបានយល់ច្បាស់ របៀបប្រើគ្រឿងសម្អាង ចេះតែប្រើតាមគេឯង នៅទីបំផុតផ្ទៃមុខរបស់អ្នកនាង ខ្ទេចខ្ទីរខូចបង់ ដល់ថ្នាក់ខ្លួនឯង ក៏មិនចង់មើលមុខខ្លួនឯង។
អ្នកនាងថា ដោយសារជឿលើផលិតផល នៅតាមបណ្តាញសង្គមហ្វេកបុក ធ្វេីអេាយអ្នកនាង ដែលជាអ្នករាំល្បីឈ្មោះមួយរូប ហើយទទួលបាន ប្រជាប្រិយភាព ខ្លាំងក្នុងអាជីពជាអ្នករាំនៅក្នុងពេលនោះ ខ្ទេចមុខ ហើយដល់ថ្នាក់លែងហ៊ានចេញមុខ លែងហ៊ានទទួលការងារអស់ច្រើនខែ។ អ្នកនាងថា ការប្រើប្រាស់ផលិតផល តាមគេតាមឯង ដោយមិនសិក្សាពីគុណភាព និងការទទួលស្គាល់ មិនខុសពីបំផ្លាញផ្ទៃមុខ របស់ខ្លួននោះទេ ដោយអ្នកនាងគឺជាឧទាហរណ៍ស្រាប់។ ដូច្នេះហើយ ទើបអ្នកនាងស្វះស្វែងរកផលិតផល មកព្យាបាលរហូតទាល់តែត្រូវ ដេាយបានទាំងសាងភាពជេាគជ័យ ក្នុងមុខជំនួញគ្រឿងសម្អាង P NICE BRAND យកមកចែកចាយផង។
អ្នកនាង បានសរសររៀបរាប់ថា៖ «ថ្ងៃនេះទម្លាយរឿងពិតមួយ ដែលបងប្អូនខ្លះ បានដឹងនឹងបងប្អូនខ្លះមិនបានដឹងមូលហេតុ ដែលស្បែកមុខខ្ញុំ ទៅជាចឹង គឺដេាយសារតែប្រេីប្រភេទសារជាតិស្ទេរ៉យ លេីសកម្រឹតកាន់ខែកាន់ឆ្នាំ ដេាយសារតែចង់ស្អាត ទិញលេតាមទីផ្សាគ្មាន ប្រភពការផលិតច្បាស់លាស់ គ្មានការត្រួតពិនិត្យបញ្ជាក់ ចេញពីក្រសួងសុខាភិបាលថៃ និងខ្មែរច្បាស់លាស់ ឮតាមគេល្បីតាមគេចុងក្រេាយមុខខ្ញុំទៅជាយ៉ាងនឹង ប៉ុន្តែអគុណបញ្ហាពេលនេាះ ធ្វេីអេាយខ្ញុំបានតាមដានសកម្មភាពនៅថៃ ថាអំឡុងពេលប្រាំឆ្នាំ មុនប្រជាជនគេ ក៏មានបញ្ហាដូចយេីងដែល។
ព្រេាះតែចង់សលឿន មិនស្គាល់អ្វីទៅហៅថា ស្ទេរ៉យ រហូតប្រជាជនគេ ក៍មានអ្នកប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រេីននាក់ផងដែរ
រហូតធ្វេីអេាយខាង ក្រសួងសុខាភិបាលថៃ បានរឹតបន្តឹងគ្រប់រេាងចក្រមិនអេាយផលិត ផលិតផលអេាយសលឿនលេីសកម្រឹតទៀតទេ ពិសេសស្ទេរ៉យរគឺគេហាមដាច់ខាត សម្រាប់រេាងចក្រដែលមាន GMP ពេញលេញនៅថៃ មិនអាចដាក់ស្ទេរ៉យបានទេ។លេីកលែងតែ បងប្អូនពិចារណា តាមការគួរចុះ ។ សម្រាប់ហេតុអ្វី បានជាខ្ញុំច្បាស់ថា ផលិតផលខ្ញុំប្រេីមានស្ទេរ៉យ? ចម្លេីយគឺ ព្រេាះខ្ញុំបានយកផលិតផលខ្ញុំប្រេី ទៅពិនិត្យនៅគ្លីនិកថៃ សម្រាប់នៅខ្មែរក៍មានកន្លែងពិនិត្យដែល
,_ដេាយសារតែស្ទេរ៉យវ៉ៃលុកខ្លាំងពេក កាលអំឡុងប្រាំឆ្នាំមុននៅថៃ ប្រជាជនថៃ ក៍ចាប់ផ្តេីមមានភាពវ័យឆ្លាតណាស់ សម្ររាប់ការជ្រេីសរេីសផលិតផល ប្រេីប្រាស់ប្រចាំថ្ងៃ ព្រេាះគាត់អាចឆេក បានផលិតផល ដែលគាត់ប្រេីប្រាស់ ពិតជាមានសុវត្ថិភាពដល់សុខភាពគាត់ ឬអត់ដេាយប្រេីទូរសព្ទដៃ ឬទៅសួរគ្លីនិក នៅជិតទីតាំងគាត់ប៉ុណ្ណេាះ អ្វីដែលខ្ញុំបារមណ្ម៍ និងខ្ញុំខ្លាច គឺប្រជាជនប្រទេសខ្ញុំ បច្ចុប្បន្នប្រហែលអាចនឹងប្រឈមនឹងបញ្ហាដូចប្រជាជនថៃ កាលពីអំឡុង៥ឆ្នាំមុន ព្រេាះបងប្អូនប្រជាជនខ្មែរ មិនទាន់ស្គាល់អ្វីទៅហៅថាស្ទេរ៉យ?ហេីយរកតែ ស លឿនជាសះស្បេីយលឿនទាំងមិនដឹងខ្លួន កំពុងផ្ទុកស្ទេរ៉យប៉ុន្មាន ភាគរយក្នុងសេរីរាង្គរាយ—នេះជាសារជូនបងប្អូនអ្នកលក់បន្ត មេត្តាសិក្សាអេាយច្បាស់ ផងមុននឹងជ្រេីសរេីសផលិត យកទៅលក់ព្រេាះបងប្អូន នឹងប្រឈមមុខនឹងបាត់បង់មិត្តភាព មនុស្សជុំវិញខ្លួន ឬក៍អាចខ្លួនឯងផ្ទាល់ ដេាយសារតែ ខ្លួនក៍អ្នកប្រេីប្រាស់ផ្ទាល់ហេីយក៍មានបញ្ហាសុខភាពដេាយមិនដឹងខ្លួន
កុំដេីម្បីតែចង់បានត្រឹមផលចំណេញ មិនគិតសុខភាពអតិថិជននឹងខ្លួនឯង សុំរៀនស្រទ្បាញ់អ្នកដ៍ទៃ ដេាយជ្រេីសរេីសផលិតផលលក់បន្ត ដែលមានសុវត្ថិភាពដល់អតិថិជន ។
បញ្ជាក់មិនមែនចង់អេាយប្អូនទិញផលិតផល ឬលក់បន្តផលិតផលខ្ញុំទេ សុំបងប្អូនអាចទិញលក់ បានគ្រប់ផលិតលេីទីផ្សារ អេាយយតែបងប្អូនច្បាស់ថា ផលិតផលបងប្អូនកំពុងប្រេីប្រាស់គ្មានសារជាតិ ដែលប៉ះពាល់សុខភាពបងប្អូន
សុំអរគុណនេះ ជាសាចែករំលែកចូលរួមសង្គមតែប៉ុណ្ណេាះ៕»
មតិយោបល់