ព័ត៌មានជាតិ

បុគ្គលិកដឹកជញ្ជូនអាហារអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿងឈប់នៅចិញ្ចើមផ្លូវ ភ្លេចដកកូនសោចេញ ត្រូវជនសង្ស័យជិះយកទៅបាត់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បុគ្គលិកដឹកជញ្ជូនអាហារអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿង ឈប់ចតនៅចិញ្ចើមផ្លូវ ភ្លេចដកសោចេញ ហើយដើរយកអាហារទៅឲ្យភ្ញៀវ ត្រូវជនសង្ស័យលួចជិះគេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតត្រង់ចំណុចស្ពានអាកាសថ្មើរជើងផ្សារដើមគ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Q-8104 បានដឹកអាហារឲ្យភ្ញៀវ ដោយជិះធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុ បានឈប់ម៉ូតូចតនៅលើចិញ្ចើមផ្លូវ បន្ទាប់មកបានទូរស័ព្ទទៅភ្ញៀវកម្ម៉ង់អាហារ ពេលនោះភ្ញៀវនៅឈរចាំផ្លូវម្ខាងទៀត ហើយជនរងគ្រោះមិនបានជិះម៉ូតូទៅទេ ដោយដើរឆ្លងផ្លូវយកអាហារឲ្យភ្ញៀវ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ពេលនោះមានជនសង្ស័យម្នាក់ បានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោលដោយសុវត្ថិភាព ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកនាំជនរងគ្រោះ យកទៅធ្វើការដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ ដើម្បីងាយស្រួលស្រាវជ្រាវ ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់