ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មានករណីក្មេងស្រីម្នាក់ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងបរិវេណផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់សមត្ថកិច្ច ទីតាំងស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបច្ចេកទេស នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសព ក្មេងស្រីរងគ្រោះខាងលើ ទៅតាមនីតិវិធី ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់